ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម André REICHARD
នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅព្រឹទ្ធសភាបារាំង ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម André REICHARDT អនុប្រធានក្រុមសភាជាតិ បារាំងនៃសភាប្រើភាសាបារាំង ជាសមាជិកក្រុមស្រាវជ្រាវហ្រ្វង់កូហ្វូនី និងជាអនុប្រធានគណៈកម្មការកិច្ចការអឺរ៉ុប ព្រមទាំងជាលេខាគណៈកម្មការច្បាប់រដ្ឋធម្មនុញ្ញ នីតិកម្ម ការបោះឆ្នោត បទបញ្ជាផ្ទៃក្នុង និងរដ្ឋបាលទូទៅនៃព្រឹទ្ធសភាបារាំង លើប្រធានបទស្តីពីការតែងតាំង ការប្រព្រឹត្តទៅ និងសកម្មភាពនានានៃក្រុមសភាជាតិបារាំងនៃសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie-APF)។
ប្រភព៖ ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា